រថយន្តធុនធំបេីកថយក្រោយបុករថយន្ត Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ រងការខូចខាត យ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿងបានធ្វេីដំណេីរតាមដងផ្លូវសុខៗស្រាប់តែរថយន្តធុនធំបេីកថយក្រោយមកបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-5120 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4072 បេីកថយក្រោយចេញពីការដ្ឋានមិនប្រយ័ត្ន ក៏បុករថយន្ត Ford Ranger ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Ford រងការខូចខាតយ៉ាងដំណំ ។ រីឯរថយន្តធុនធំបង្កហេតុរងការខូចខាតតិចតួច និងមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យមកពិនិត្យ និងវាស់វែង ។ តែចុងក្រោយភាគីខាងរថយន្តធុនធំព្រមចេញថ្លៃខូចខាត និងជួសជុលទៅលេីរថយន្តរងគ្រោះ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា







