អាជ្ញាធរខេត្តកណ្ដាលចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម

អត្ថបទដោយ៖
ធី ដា

ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា ស្នើដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនអោយមានការឆ្លងដែនដោយខុសច្បាប់ឡើយ។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងឱកាសដែលឯកឧត្ដម ចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនក្អមសំណ កម្ពុជា-វៀតណាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក សុទ្ធ សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានអោយដឹងថា អង្គភាពចម្រុះទីស្នាក់ការក៏ដូចជាកងកម្លាំងសមត្ថកិច្ចឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែន សហការបានល្អជាមួយភាគីវៀតណាម ក្នុងការថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាម ខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងម្លាំងសមត្ថកិច្ចឈរជើងនៅ ព្រំដែននៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនរស់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។

លោកបន្តថា ចាប់តាំងពីមានការឯកភាពគ្នាក្នុងការបិទព្រំដែន ដោយមិនអនុញ្ញាតអោយប្រជាពលរដ្ឋទាំងពីរចេញឆ្លងកាត់ព្រំដែនទាំងពីរ ក្នុងគោលបំណងដើម្បីការទប់ស្កាត ការរីករាល់ដាលជម្ងឺកូវិដ-១៩ ភាគីទាំងពីរអនុវត្តបានយ៉ាងល្អប្រសើរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner