អតីតម្ចាស់មេដាយមាស អូឡាំពិក នៅទីក្រុងឡុងដ៏ នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា

Komeil Ghasemi គឺជាអតីតម្ចាស់មេដាយមាស អូឡាំពិក ២០១២ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នឹងក្លាយជាគ្រូបង្វឹកថ្មីក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ។


Komeil Ghasemi ជាអ្នកចំបាប់ចំបាប់សេរី freestyle wrestling មានស្នាដៃច្រើន ក្នុងវិស័យកីឡាចំបាប់ អ៊ីរ៉ង់ ដោយធ្លាប់ឈ្នះ មេដាយមាសអូឡាំពិក ឆ្នាំ២០១២ ប្រលើភេទទំងន់១២០គីឡូក្រាម
និងមេដាយសំរឹទ្ធិ អូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល លើប្រភេទទំងន់ ១២៥គីឡូក្រាម មេដាយសំរឹទ្ធ ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅទីក្រុង Tashkent លើប្រភេទទំងន់ ១២៥គីឡូក្រាម ខណៈលំដាប់ទ្វីបអាស៊ី ធ្លាប់ឈ្នះ មេដាយមាស ជើងឯកអាស៊ី នៅទីក្រុង Astana កាលពីឆ្នាំ២០១៤ លើប្រភេទទំងន់១២៥គីឡូក្រាម មេដាយប្រាក់អាស៊ី កាលពីឆ្នាំ២០១១ ក្នុងទីក្រុង Tashkent ក្នុង ប្រភេទទំងន់ ១២០គីឡូក្រាម និងមេដាយប្រាក់អាស៊ី ក្នុងឆ្នាំ២០១៥ នៅទីក្រុងដូហា ប្រភេទទំងន់១២៥គីឡូក្រាម ។


គួរបញ្ជាក់ថា Komeil Ghasemi នឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រៀមព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាឆ្នាំ២០២២ និងអាចបន្តដល់ ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣ផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner