មន្ត្រីជំនាញបន្តរកឃើញអាកុលក្លែងក្លាយជាង ២០០លីត្រ និងទំនិញខូចគុណភាពចំនួន ៦៤គីឡូក្រាម នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២១នេះបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និង ផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថាន និង តាម ស្ថានីយ៍លក់ប្រេងឥន្ធនៈចាប់ពីទីរួមខេត្តដល់ផ្សាប្រសូត្រ ស្រុកស្វាយទាប ។

លោកផឹង និលប្រធានសាខា (ក ប ប)ខេត្តស្វាយរៀងបានថ្លែងថា«ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) ក្រុមការងារបានចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថាន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួងស្តីពី នីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និងបណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ»។

លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយ ចំនួន ២១២ លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ៦៤ Kg។ហើយមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។

លោក ផឹង និល បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ជាពិសេសសូមចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ ដោយអនុវត្តវិធានការការពារ៣កុំនិង៣ការពារបើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner