ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ភូមិ អង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ

អត្ថបទដោយ៖
ធី ដា

តាកែវ៖ បន្ទាប់ពីបញ្ចប់ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុក កោះអណ្ដែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្តតាកែវ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានបន្តចុះពិនិត្យ តំបន់បិទខ្ទប់ ភូមិសាស្រ្តភូមិ អង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្ត ចេញសេចក្ដីសម្រេចបិទខ្ទប់ ជា បណ្ដោះអាសន្នក្រោយមានរកឃើញអ្នកវិជ្ជមានកូវីដ១៩បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ ពាក់ព័ន្ធព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការ ចូលរួមអនុវត្តន៍ ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner