ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រនិគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២៤នោះ ទី១ស្ត្រីអាយុ៨០ឆ្នាំ នៅក្រុងសៀមរាប និងទី២ បុរសអាយុ៧៤ឆ្នាំ នៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់និងស្លាប់៥៥នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner