៥ សីហា ២០២១
១. ឆមាសទី២ ឆ្នាំ២០២១ វិស័យកាត់ដេរ កាបូប ស្បែកជើង និងផលិតផលធ្វើពីក្រណាត់ផ្សេងៗនៅកម្ពុជា មានស្ថានភាពល្អប្រសើរជាងមុន ដោយរំពឹងថានឹងកើន ៤.៦% នៅឆ្នាំនេះ – កោះសន្តិភាព
២. កម្ពុជាចាប់ផ្តើមជជែកជាលក្ខណៈការទូតជាមួយថៃ និងបានសួររកឯកសារផ្លូវការដើម្បីបញ្ជាក់ឱ្យច្បាស់ថា ប្រាសាទថ្មីនោះ ដែលមានរូបរាងដូចនឹងប្រាសាទអង្គរវត្ត ពិតជាមិនបានចម្លងតាមរចនាបថអង្គរវត្តមែន ឬយ៉ាងណា – ថ្មីៗ
៣. កម្ពុជា នឹង ជ្រើសរើស យក ផលិតផល គ្រាប់ស្វាយចន្ទី និង ម្រេច កំពត GI សម្រាប់ ធ្វើ ជា គំរូ ផ្តល់ទៅឱ្យ ក្រុមហ៊ុន Alibaba ដើម្បី អាចដាក់ លក់ នៅលើ ផ្លេតហ្វម របស់ ក្រុមហ៊ុន យក្ស ចិន មួយនេះ – ភ្នំពេញបុស្តិ៍
៤. ក្រុមអ្នកជួយសង្គ្រោះតួកគី បានចាប់ផ្តើមជម្លៀសអ្នកភូមិរាប់រយនាក់តាមសមុទ្រ បន្ទាប់ពីភ្លើងព្រៃដ៏សាហាវបានឆាបឆេះនៅខាងក្រៅរោងចក្រថាមពលមួយ ដែលផ្ទុកធ្យូងថ្មរាប់ពាន់តោន – The Guardian
៥. មេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោបំផុត និងក្រុមយោធាប្រតិព័ទ្ធរបស់កូឡុំប៊ីពីររូប បានសុំទោស ជនរងគ្រោះក្រោមការរៀបចំឡើងរបស់គណៈកម្មការមួយ ដើម្បីបកស្រាយការពិតដ៏ស្មុគស្មាញនៅពីក្រោយសង្គ្រាមស៊ីវិល ដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍ – Al Jazeera
