កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង ១០នាទី ដោយសហការណ៍ជាមួយកំលាំងអនុវន្ត៍ច្បាប់ចរាចរផ្លូវគោកធ្វើការត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១/ឈ្មោះ ឃុន ភក្តី ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ។ ២/ឈ្មោះ លី រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកំពង់លួង ឃុំកំពុងលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរកម្មករ។ ៣/ឈ្មោះ ម៉ាន ព្រីយ៉ាល់ ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពុងលួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។ សមត្ថកិច្ចបន្តថា សម្ភារ:ដកហូតរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំល្មម, ម៉ូតូមួយគ្រឿង ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Q-9183 ។

បច្ចប្បន្ន កំលាំងជំនាញខណ្ឌ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner