គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២ បើកប្រតិបត្តិការចុះបង្ក្រាបភោជនីយដ្ឋាន ២កន្លែងឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន​ ៣៥នាក់ពិនិត្យយកសំណាកអវិជ្ជមាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖គណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២គឺខណ្ឌទួលគោកនិងខណ្ឌជ្រោយចង្វារបានបើកប្រតិបត្តិការចុះបង្ក្រាបភោជនីយដ្ឋានដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឡែកៗពីគ្នាដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន៣៥នាក់ក្នុងនោះខណ្ឌជ្រិរចង្វារចំនួន២២នាក់ក្នុងខណ្ឌទួលគោកចំនួន១៣នាក់នាំយកទៅពិនិត្យយកសំណាកអវិជ្ជមានទាំងអស់។

ដោយអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការបង្ក្រាបភោជនីយដ្ឋាន លួចបង្កប់KTVមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះប្តនធ្វើឡើង កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅភោជនីយដ្ឋាន ផ្ទះ ផាត ធី មានអាស័យដ្ឋាន ផ្ទះលេខ២០៣ ផ្លូវលេខ២៦១កែង១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

លោកឯក ឃុនដឿន បានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង៧នាទី បានចុះដល់ទីតាំងជាក់ស្តែង ឃើញថា បានលួចបើកទទួលភ្ញៀវ ចូលហូបចុក ដោយរៀបចំតុ កៅអី លក់ស្រាបៀរ មានបុគ្គលិកទទួលភ្ញៀវ ចំនួន ៨នាក់ស្រី៤នាក់ និងមានភ្ញៀវម្នាក់ប្រុស ចូលច្រៀង កាខាអូខេ មួយបន្ទប់ ដែលមានអ្នកបម្រើ៣នាក់ ក្នុងនោះមេការស្រីម្នាក់ អ្នកកំដរស្រី ២នាក់ ។ ជាមួយគ្នានោះ ក៏មានលោក អៀ ឆវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាថៅកែ ក៏នៅចាំចាត់ចែងផងដែរ ។

ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ ស្រី ៧នាក់ ក្នុងនោះមាន អ្នកបំរេី៨នាក់ ស្រី៤នាក់ ភ្ញៀវ១ម្នាក់ប្រុ ស អ្នកកំដរ និងអ្នកបំរេីក្នុងបន្ទប់ចំនួន៣នាក់ រួមទាំងថៅកែ១ នាក់ ។ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោក បានឃាត់ ខ្លួនអ្នកខាងលើ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ចែងតាមច្បាប់ ។ ប៉ន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ ក៏បានយកសំណាកជាមុន ជាលទ្ធផលសំណាក ១៣នាក់ ស្រី៧នាក់ អវិជ្ជមានទាំងអស់ហើយក្រុមការងារបានសម្រេចបិទភោនីយដ្ឋានខាងលើជាបណ្តោះអាសន្ន ។

ចំណែកគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាដែលអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកឃ្លាំង ហួត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វានិងជាអភិបាលខណ្ឌជ្រោយចង្វាបានដឹកកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាជាមួយគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារប្រតិបត្តិការចុះបង្ក្រាប នៅចំណុចភោជនីដ្ឋាន តា សេត ស្ថិតនៅតាមផ្លូវកែវចិន្តា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន ក្រុមអ្នកផឹកស៊ីប្រុសស្រីចំនួន២២នាក់ រួមទាំងរថយន្តជាច្រើនគ្រឿង ធ្វើការឃាត់ខ្លួន ដ្វើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលកំពុងតែជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីនៅភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឱ្យយដឹងថា រថយន្តសេរីទំនើបៗចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការហ៊ុព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្តកំពុងតែអង្គុយផឹកស៊ីសប្បាយនៅខាងក្នុងភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះមនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពឃាត់ទុករួចហៅក្រុមគ្រូពេទ្យឱ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋានតែម្តង។ប៉ុន្តែភោជនីយដ្ឋានខាងលើបានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្ករឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩។

ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនរួច រថយន្តចំនួន១៣គ្រឿង រួមមានរថយន្តស៊េរីទំនើបម៉ាកហ្ស៊ិប ពាក់ស្លាកលេខ ខេមរៈ ភូមិន្ទ០១.២.៩៥៥៨២ មួយគ្រឿង និងស្លាកលេខនរបាលមួយគ្រឿង រួមទាំងមនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក់រួច ទើបកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនយកទៅសាលាខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ក្នុងប្រត្តិប័ត្តខាងលើគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារបានសម្រេចបិទភោនីយដ្ឋានខាងលើជាបណ្តោះអាសន្ន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner