កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ៦៧ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ៣២៧នាក់ហើយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៦ សីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៦៧ករណីបន្ថែមនៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងទី៥ សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង៦៧នាក់នោះ មាន៩នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ, អ្នកដំណើរបរទេសតាមជើងហោះហើរចំនួន៣៣នាក់, និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន២៥នាក់។

ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៥ សីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប៣២៧នាក់ហើយ។ ការរកឃើញនោះ គឺមានលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរចូលមកកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។ ក្រសួងបានបញ្ជាក់ទៀតថា លទ្ធផលនៃការរកឃើញនោះ បានបង្ហាថា វីរុសដែលតា បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ហើយ ជាពិសេសនៅខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ , ខេត្តសៀមរាប, ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner