លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណឯកឧត្តម លីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជូនអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងមន្ទីរ នៃខេត្តទាំង ៨ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ប៉ែន ច័ន្ធសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌របស់ ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈ លោក លឹម ស និងលោក ទី សារឿន នូវម៉ាស់ចំនួន ៩២.៥០០ម៉ាស់ និង ឧបករណ៍វ៉ាស់កំដៅ និង បាញ់អាល់កុលស្វ័យប្រវត្តិចំនួន ១៨គ្រឿង នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំមកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជូនដល់ ឯកឧត្តម លីវ សុភក្ត្រា ក៏ដូចជាក្រុមការងារដែលអញ្ជើញមកជាតំណាងនាពេលនេះផងដែរ នូវទឹកចិត្តសឡាញ់ ការគិតគូរ និងការចែករំលែកនូវអំណោយសប្បុរសទាំងនេះជូនដល់ក្រសួង ក៏ដូចជាមន្ទីរខេត្តទាំង ៨ ក្រោមឱវាទ ដែលខេត្តទាំង ៨នោះត្រូវបានរាជរដ្ឋាភិបាលបានបិទខ្ទប់ ដែលរងដោយផលប៉ះពាល់ដោយសារកូវីដ១៩ នៅក្នុងដំណាក់កាលយើងទាំងអស់គ្នាបាននឹងកំពុង ប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជម្ងឺកូវីដ ១៩ ជាពិសេស ប្រភេទមេរោគកូវីដ១៩ បំផ្លែងថ្មីដែលបានលេខចេញជាបន្តបន្ទាប់ ។

អំណោយសប្បុរសធម៌ទាំងនេះត្រូវបានបែងចែកសម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកទទួលបាន ១២.៥០០ម៉ាស ឧបករណ៍វ៉ាស់កំដៅ និងបាញ់អាល់កុលស្វ័យប្រវត្តិចំនួន ២គ្រឿង មន្ទីរចំនួន ៨ខេត្ត គឺ ៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយក្នុងមួយមន្ទីរទទួលបាន ១០.០០០ម៉ាស់ និង ឧបករណ៍វ៉ាស់កំដៅ និងបាញ់អាល់កុលស្វ័យប្រវត្តិចំនួន ២គ្រឿង ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner