វៀតណាមបានវ៉ាក់សាំង AstraZeneca ១១លាន៥សែនដូស ត្រឹមថ្ងៃនេះ
វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន៥៩២១០០ដូសទៀតត្រូវបានបញ្ជូនទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៦ សីហា ២០២១។
គឺជាបាច់ទី៧ ក្នុងចំណោម៣០លានដូស ក្រោមកុងត្រាបញ្ជាទិញរវាងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនវៀតណាម VNVC ខណៈបាច់មុនៗត្រូវបានបញ្ជូនទៅដល់ កាលពីខែកុម្ភៈ ឧសភា និងកក្កដា។
វ៉ាក់សាំង AstraZeneca ប្រមាណ១១.៥លានដូសហើយដែលត្រូវបានបញ្ជូនទៅដល់វៀតណាម តាមរយៈកុងត្រាទិញផង យន្តការកូវ៉ាល់ និងជំនួយបរទេសផង ដែលស្មើនឹងប្រមាណ៦២ភាគរយដែលខ្លួនមានវ៉ាក់សាំងសរុប។
វៀតណាមបានចាក់វ៉ាក់សាំងកូវីដ ជាង៨លាននាក់ហើយ មកទល់ពេលនេះ ជាង៨២ម៉ឺននាក់ចាក់ដូសទី២៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ