កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

 ភ្នំពេញ  ៖  កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៥និង១៥នាទីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ  បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ស្ថិតនៅចំណុចមុខផ្ទះយីហោស្ដេចបោកអ៊ុត ផ្ទះលេខ២៤ ផ្លូវលេខ១១៣ ក្រុមទី៣១ ភូមិ៤ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា  សម្ភារដកហូតបានមាន៖

១-ទូរទស្សន៍ចំនួន០៥គ្រឿង
២-កុំព្យូទ័រCPUចំនួន០២គ្រឿង
៣-តុចំនួន០២និងកៅអីចំនួន២៦។
ក្រៅពីសម្ភារខាងលើ សមត្ថកិច្ចយើងមិនបានដកហូតទេ។ ចំពោះសម្ហារដែលដកហូតត្រូវបានយកទៅរក្សាទុកនៅគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ទីតាំងខាងលើត្រូវបានបិទប្លុមបេ(សៀល)ចប់សព្វគ្រប់នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner