៦ សីហា ២០២១
១. អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជា មិនភ័យព្រួយអ្វីបន្តិចនោះទេ ចំពោះគម្រោងបង្រួមបង្រួមបក្សឡើងវិញរបស់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ព្រោះតែងតែរង់ចាំគណបក្សនយោបាយណាដែលតាំងខ្លួនខ្លាំង ក្នុងការប្រកួតប្រជែងលើឆាកនយោបាយ – RFI
២. រាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សាអំពីការបង្កើតចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃនៅក្នុងរាជធានី ដែលនេះជាផ្នែកមួយនៃសហប្រតិបត្តិការរវាងជប៉ុន និងបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន – ថ្មីៗ
៣. កម្ពុជានឹងដាក់ចេញទេសចរណ៍បាតសមុទ្រដើម្បីទាក់ទាញភ្ញៀវបន្ថែម ដែលនេះជាផលិតផល ទេសចរណ៍ថ្មីដ៏មានសក្តានុពល នៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលចាំបាច់ត្រូវការជំរុញលើកកម្ពស់បន្ថែម – ភ្នំពេញបុស្តិ៍
៤. អាមេរិកអំពាវនាវឱ្យប្រធានាធិបតីថ្មីអុីរ៉ង់ Ebrahim Raisi វិលត្រលប់មករកកិច្ចចរចានុយក្លេអ៊ែរវិញ ដោយថា ឱកាសសម្រាប់ការចរចានេះ នឹងមិនមានរហូតឡើយ – Xinhua
៥. ក្រសួងការបរទេសចិន បានវាយប្រហារអាមេរិកចំពោះការផ្តល់ជូនជម្រកសុវត្ថិភាពបណ្តោះអាសន្នដល់ប្រជាជនពីទីក្រុងហុងកុងថាជា ការប៉ុនប៉ងឥតប្រយោជន៍ដើម្បីធ្វើឱ្យខូចកិត្តិយសដល់ទីក្រុងពាក់កណ្តាលស្វយ័តមួយនេះ និងរដ្ឋាភិបាលកណ្តាលចិន – Strait Times
