ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា

ភ្នំពេញ ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា និងសហការី ដេីម្បី ពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ។
គោលបំណងនៃជំនួបពិភាក្សាបានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារ វិស័យទឹកស្អាត រវាងកម្ពុជា-ជប៉ុន ដែលជាហិរញ្ញប្ប ទាន ឥតសំណង និងហិរញ្ញប្បទានឥណទាន សម្បទាន នៃភាគីជប៉ុនជូនដល់កម្ពុជា និងដែលបានអនុវត្គគម្រោង ដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
ស្ថិតក្នុង ឱកាសនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ប្រទេស ជប៉ុនដែល តាមរយៈ អង្គការ JICA និងអង្គភាព រដ្ឋាករទឹកទីក្រុងគីតាគ្យូស៊ុ (Kitakyushu) ក៏ដូចជា សមាគមអាជីវកម្ម
ទឹកស្អាត ក្រៅប្រទេស ក្រុង គិតាគ្យូស៊ុ (KOWBA) រួមជាមួយអង្គការដៃគូ និងក្រុមហ៊ុនមួយចំនួនទៀត បាន ដេីរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹក ស្អាតនៅកម្ពុជា ។ ជាការកត់សំគាល់គឺថា ប្រជាជនកម្ពុជា ពេលបានទឹកស្អាតប្រេីប្រាស់គឺតែងនឹកគុណដល់ប្រទេសជប៉ុនជានិច្ច ។ ស្របគ្នានេះ ភាគីជប៉ុន នៅបានជួយជំនួយបច្ចេកទេសជាច្រេីនទៀត ដូចជាការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី និងស្ថាប័ន ផងដែរ ។
ឯកឧត្ដ ម MIKAMI Masahiro ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការដ៏ល្អ រវាងកម្ពុជា-ជប៉ុន ។ ក្នុងនោះ ជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លេីវិស័យទឹកស្អាត គឺមានលក្ខណៈជឿនលឿនទៅមុខ គួរកត់សំគាល់។ ជាក់ស្តែង ចាត់ទុកជាដំណឹងល្អមួយគឺថា គម្រោងអភិវឌ្ឍវិស័យទឹកស្អាត មួយចំនួន តាបណ្តា ខេត្តផ្សេងៗ និងរាជធានីភ្នំពេញដូចជា៖ខេត្តសៀមរាប ខេត្តពោធិ៍ សាត់ ខេត្តស្វាយរៀង ខេត្តកណ្តាល និងស្ថានីយ៍ភូមិព្រែក រាជធានីភ្នំពេញ ជាដេីម រដ្ឋាភិបាលជប៉ុននឹងអនុម័តនូវគម្រោង ស្នេីសុំរបស់កម្ពុជា ដែល នឹង អាចចេញជាលទ្ធផលបាន នៅចុងឆ្នាំនេះ នឹងខ្លះនៅដេីម និងពាក់កណ្តាល ឆ្នាំក្រោយ ។
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ ចំពោះដំណឹងដ៏ល្អនេះ និងថ្លែងអំណរគុណជាថ្មីចំពោះមិត្តជប៉ុន ដែលបានខិតខំសម្រេចកិច្ចការងារជូនដល់ភាគីកម្ពុជា បេីទោះបី ស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ជាសា កលក៏ដោយ ។ ទន្ទឹម គ្នា នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីជប៉ុននឹងពិនិត្យ ល ទ្ធភាពបន្ថែមទៀតលេីគម្រោង ពង្រីក សមត្ថភាព និងការធ្វើ ឲ្យប្រសេីរឡេីងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ដែលកំពុងរីកធំធាត់ ទាំងផ្ទៃក្រឡាដី និងការអភិវឌ្ឍន៍គ្រប់វិស័យរបស់ខ្លួន និង នៅខេត្តសៀមរាប ដែលជាខេត្តសក្តានុពលទេសចរណ៌ និងកំពុង អភិវឌ្ឍអាកាសយានដ្ឋានថ្មី ។ ក្នុងនោះជាការចាំបាច់បំផុតផងដែរ សូមជួយពង្រឹងសមត្ថភាពអង្គភាពរដ្ឋាករទឹក សាធារណៈ និងឯកជនបន្តទៀត ។ ជា ពិសេស អង្គភាពរដ្ឋាករទឹក សាធារណៈ ដើម្បី ឲ្យគេ មានសមត្ថភាគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព ដែលថ្ងៃក្រោយអង្គភាពនោះ អាចនឹងក្លាយជាអង្គភាព ស្វយ័ត បាន ។
ដោយឡែក នាឱកាស នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក៏បាន លើក ឡើង ពីភារកិច្ច ទទួល ខុស ត្រូវ និងការងារសម្របសម្រួល របស់ក្រសួងលេី វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល បច្ចុប្បន្នក្រសួងកំពុងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ ដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេសក្នុងបញ្ជីសារពេីភ័ណ្ឌមួយ សម្រាប់ជាប្រភពធនធានរបស់ជាតិ ។ ក្នុងនោះតាមតួររលេខ បញ្ញាវ័ន្ត ដែលបញ្ចប់ការ សិក្សាមកពីប្រទេសជប៉ុនមានប្រមាណ៤៨០ នាក់ ។ កិច្ច ការនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នេីដល់ភាគីជប៉ុន ពង្រឹង កិច្ចសហប្រតិបត្តិការលេីវិស័យនេះ ។ ជាពិសេស ពិនិត្យលទ្ធភាពការវិនិយោគ រួមលេីការបង្កេីត សួនវិទ្យាសាស្ត្រ និងផ្នែកឧបករណ៌ពិសោធន៍ជាដេីម ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner