រដ្ឋមន្រ្តីការបរទេសកម្ពុជាបានស្នើឱ្យមិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ គិតគូរពិចារណាលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ “សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន”

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីការបរទេសកម្ពុជាបានស្នើឱ្យមិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ គិតគូរពិចារណាលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ “សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន” ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានាក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិយោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ មានដំណើរការឡើងវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយប្រធានអង្គប្រជុំ និងអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់។

ads banner