អបអរសាទរ ! កីឡាករ Jordan Pisey អាមេរិកដើម្បីកំនើតខ្មែរ ឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក

Tokyo៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម កំ ណើត ខ្មែរ Jordan Pisey Windle បានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹក កម្ពស់ ១០ម៉ែត្រនៃព្រឹត្តិ ការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅជប៉ុនហើយក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវ ធ្វើ ការ ប្រ កួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយបានច្រើនជាងគេ ១២ នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ជា លទ្ធផល កីឡាករ មាន ដើម កំណើត ពី ខេត្តព្រះសីហនុ Jordan Pisey Windle បាន បញ្ចប់ ក្នុង ចំ ណាត់ ថ្នាក់លេខ៩ ក្រោយរកបាន ៤០៩.៨០ពិន្ទុ ខណៈកីឡាករចិន Cao Yuan ឈរកំពូលតារាងរកបាន ៥១៣.៧០ពិន្ទុ ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នឹង ធ្វើ ឡើង នាវេលាម៉ោង ១រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅ មជ្ឈ មណ្ឌល ហែលទឹក Tokyo Aquatics Center ។ សូ ម ជូន ពរ កី ឡា ករ មាន ឈាម ជ័រ ជា ជន ជាតិ ខ្មែរ Jordan Pisey Windle សូមជូនពរម្នាក់មួយម៉ាត់ជាសារលើកទឹកចិត្ត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner