ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់

នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានចុះ ជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ជែល ទឹកអាកុលលាងដៃ និងសម្ភារ:ប្រើ ប្រាស់មួយចំនួនទៀត ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់ និងកូនក្មេង០៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងវិលត្រឡប់ទៅកម្ពុជាវិញ ហើយ បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្ត ចាន់ថាបុរី សំរាប់ទទួលទាន និងប្រើប្រាស់ជាបណ្តោះអាសន្នខណៈដែលពួកគាត់ កំពុងរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។

ពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃផ្តល់កន្លែអោយស្នាក់នៅ សមរម្យ និងអាហារបីពេល ក្នុងមួយថ្ងៃ និងមានសុខភាពល្អជាធម្មតា។សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner