វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៦២០០ដូស បានដឹកដល់ខេត្តព្រះវិហារ
វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១។ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់នេះ នឹងចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃ អាទិត្យ ទី ០៨ ខែ សីហា ឆ្នាំ ២០២១ តាមការជូនដំណឹង របស់រដ្ឋបាលខេត្តព្រះវិហារ។
សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលម្សិលមិញ បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ចូលមកមាតុប្រទេសវិញ។
កម្ពុជាប្រកាសផ្តល់ជូនការចាក់វ៉ាក់កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសជំរុញ ឬដូសទី៣ជូនដល់កងកម្លាំងជួរមុខ ការពារប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមខេត្តចំនួន៧ រួមមានខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ៕