លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០លានរៀល ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម

ខេត្តព្រះសីហនុ ៖ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ។
រដ្ឋបាលក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលក្រុងកោះរ៉ុង ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែក ជាមួយរដ្ឋបាលក្រុង សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner