ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញស្រុកកោះអណ្ដែតបានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ចើញដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវដោយម្នាក់ៗទទួលបានអង្ករ១០គក្រទឹកសុទ្ធ១កេសមី១កេសនិងថវិការ៥ម៉ឺនរៀលព្រមទាំងបានអញ្ចើញសួរសុខទុក្ខនិងឧបត្ថម្ភថវិការមួយចំនួនជូនដល់មន្រ្តីសាលាស្រុក សាលាឃុំ កម្លាំងសមត្ថកិច្ចមន្រ្តីសុខាភិបាលប្រចាំការនៅកន្លែងធ្វើ ចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំង និង មណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ សរុបថវិការ ជាង៩លានរៀលនិង៥១៣ដុល្លាអាមេរិកដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ជួយដោះស្រាយការ លំបាកក្នុងជីវភាពរស់នៅក្នុងបរិបទកូវីដ១៩។ព្រឹកថ្ងៃទី០៧សីហាស្រុកកោះអណ្ដែតខេត្តតាកែវ។
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ថា ជានិច្ចជាកាល ជាពិសេសក្នុងកាលៈទេស ដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោ សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ សម្ដេចទាំងទ្វេរ ក៏មិនមានទម្លាប់រត់ចោលប្រជាពលរដ្ឋដែរ តែបានតស៊ូអត់ធ្មត់និងគិតគូរគ្រប់យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយប្រើអស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដើម្បីការពារអាយុជីវិតប្រជាជន ធ្វើយ៉ាងណាឱ្យជាតិនិងប្រជាជនបានសុខ រូចចាកផុតទុក្ខទាំងពួង។ កន្លងមកក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល មួយ រយៈសម្ដេចតេជោ សែន បានបញ្ជាដល់ អាជ្ញាធរគ្រប់ជាន់ ថ្នាក់ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស បានដឹកជញ្ជូនស្បៀងអាហារយក ទៅចែក ជូនប្រជាពលរដ្ឋដល់ទីលំនៅដ្ឋានមិនទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់អត់អារហារ ហូបនោះឡើយនិងខណៈពេលនោះក្រុមគ្រូពេទ្យកងទ័ពបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតំបន់ក្រហមក្នុងរាជធានីបានទាន់ពេលវេលា។ជាពិសេសសម្ដេចបានអំពាវនាវដល់បណ្ដាលប្រទេសផលិតវ៉ាក់សាំងជួយផ្ដល់វ៉ាក់សាំងដល់កម្ពុជានិងបានបញ្ជាទិញថ្នាំវ៉ាក់សាំងពីប្រទេសជាច្រើនជាបន្តបន្ទាប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។
ឯកឧត្ដម សុខ ប្រសិទ្ធិ ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សែន៣ការពារ និង «៣កុំ » ការនែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
ឯកឧត្ដម សុខ ប្រសិទ្ធិ បានផ្តាំផ្ញើរដល់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បី ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អជាពិសេសចូលរួមបង្រ្កាបឱ្យបានទាន់ពេលវេលាចោរលួចប្លន់គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ទាប់មកឯកឧត្ដម សុខ ប្រសិទ្ធិ និងក្រុមការងារបានចុះទៅពិនិត្យមើល ទីកន្លែងចាក់វ៉ាក់សាំងជាថ្ងៃទី០៣នៃយុទ្ធនាការរបស់ក្រសួងសុខាភិបាលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកកោះអណ្ដែតខេត្តតាកែវឯកឧត្ដមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ មានអាយុ ពី១៨ឆ្នាំ ឡើងសូមអញ្ជើញ មកទទួលថ្នាំវ៉ាក់សាំងទាំងអស់គ្នាដើម្បីការពារ កុំឱ្យ ឆ្លង រីករាលដាល ជំងឺកូវីដ១៩ការពារសុខភាពខ្លួនឯងក្រុមគ្រួសារនិងសុខភាពសាធារណៈ។ដោយ-រ៉ាវុធ