លោកជំទាវ ឡោក ខេង អញ្ជើញជួបសំណេះសំណាលជាមួយ អតីតៈយុទ្ធជន ក្នុងខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង សមាជិការរដ្ឋសភា និង ជាប្រធានក្រុមការងារចុះជួយខណ្ឌ ច្បារអំពៅ , អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិការអតីតៈយុទ្ធជន ចំនួនប្រមាណ៥៤០នាក់ នៃ សមាគមអតីយុទ្ធជន ក្នុខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ។ នៅក្នុងការជួបជុំនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានរៀបចំពិសារនំបញ្ចុកសាមគ្គី ប្រកបដោយភាពរីរាយ និង ស្និទ្ធស្នាលផងដែរ។

លោក អេម សារ៉ាវុធ អធិការខណ្ឌច្បារអំពៅ និង ជាប្រធានសមាគមអតីតៈយុទ្ធជន ខណ្ឌច្បារអំពៅ បានអោយដឹងថា៖ សមាគមអតីតៈយុទ្ធជន ខណ្ឌច្បារអំពៅ បានបង្កើតឡើង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧ ។ លោកអោយដឹងទៀតថា រហូតមកដល់ឆ្នាំ ២០១៩ , អតីតៈយុទ្ធជនដែលកំពុងទទួលរបបគោលនយោបាយដែលកំពុងគ្រប់គ្រងក្នុងបញ្ជីរសរុបចំនួន៧៨៩នាក់។ សមាជិកសមាគមអតីតៈយុទ្ធជន ដែលកំពុងគ្រប់គ្រងក្នុងបញ្ជីរ ចំនួន៦៦២នាក់។ សមាជិកអតីតៈយុទ្ធជន ដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែង ចំនួន៥៤០នាក់, និង សមាជិករកមិនឃើញ និងនៅក្រៅតំបន់ខណ្ឌច្បារអំពៅចំនួន១១២នាក់។ គ្រប់មុខសញ្ញានៃអតីតៈយុទ្ធជនទាំងអស់ ត្រូវបានបើកប្រាក់បៀរវត្សតាមប្រព័ន្ធធនាគារ ។ ចំណែកសមាជិករបស់សមាគមអតីតៈយុទ្ធជន ក៍កំពុងតែអនុវត្តន៍តាមលក្ខន្តិកៈ របស់សមាគមដោយ រលូនផងដែរ។

លោកជំទាវ ឡោក ខេង បានដំដែង នូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតៈយុទ្ធជនទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញការងារជូនជាតិដោយមិនស្តាយស្រណោះពីអាយុជីវិត ក្នុងនាមជាយុទ្ធជនការពារទឹកដី និង សេចក្តីសុខសាន្តជូនប្រជាជន។ លោកជំទាវ បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់គឹតគូរយ៉ាងខ្លាំងដល់អតីតៈយុទ្ធជន។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង ក៍បានប្រកាសលើកទឹកចិត្ត បញ្ចូលសមាជិកអតីតៈយុទ្ធជន ចំនួន៥៤០នាក់ ចូលក្នុងសមាគមមនុស្សចាស់ក្នុងខណ្ឌច្បារអំពៅ និង ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិក សមាជិការអតីតៈយុទ្ធជន ដែលបានចូលរួមក្នុងពិធី ម្នាក់ៗទទួលបាន៤ម៉ឺនរៀលផងដែរ៕ដោយ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner