ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកអង្គរជុំ ១០នាក់, ក្រុងសៀមរាប៤៩នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកពួក ២៧នាក់, ស្រុកប្រាសាទបាគង៨នាក់, ស្រុកស្វាយលើ២នាក់, ស្រុកជីក្រែងម្នាក់ និងមកពីខេត្តបន្ទាយមានជ័យម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី អាសយដ្ឋាននៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥ពាន់ ៤០១នាក់, ព្យាបាលជាសះ ស្បើយចំនួន ២ពាន់ ៩៦៥នាក់ និងស្លាប់ ៦២នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕