អ្នកប្រដាល់ ថៃ រិទ្ធី ជារបួស៩០% ត្រៀមជួបឡៅ ចន្ទ្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ
អត្ថបទដោយ៖
ចាន់ វិចិត្រ
អ្នកប្រដាល់កណ្តាប់ដៃមច្ចុរាជ ថៃ រិទ្ធ អះអាងថា បានជាសះស្បើយរបួសស្មា៩០% ហើយ កំពុងសម្រួចសមត្ថភាពត្រៀមស្វាគមន៍ ឡៅ ចន្ទ្រា ក្នុងជំនួបសងសឹក ដណ្តើមទឹកប្រាក់២លានរៀល នៅ សង្វៀនប្រដាល់ទូរស្សន៍បាយ័ន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។
អ្នកប្រដាល់គុនខ្មែរក្លិបក្រសួងការពារជាតិរូបនេះ បញ្ជាក់ទៀតថា ជំនួបជាមួយ ឡៅ ចន្ទ្រា លើកទី២នេះ មិនមានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះធ្លាប់ប្រកួតជាមួយគ្នាម្តងរួចហើយ បច្ចេកទេសតាក់ទិចមួយចំនួនក៏បានដឹងច្បាស់ដែរ ។ ដូច្នោះជំនួបលើកទី២នេះ គឺឡើងទៅដឹងតែប្រកួតឲ្យអស់ពីសមត្ថភាពគេក៏ប្តូរយើងក៏ប្តូរ ។
គួររំលឹកថា ឡៅ ចន្ទ្រា បានសន្លប់ក្រោមថ្វីដៃ ថៃ រិទ្ធី កាលពីជំនួបទី១ នៅសង្វៀនទូរទស្សន៍បាយ័ន ក្នុងទឹកទី៣ ។ បន្ទាប់មកប្រើកែងធ្វើអោយកីឡាករ ធឿន ធារ៉ា សន្លប់ធំដោយបែកលើចិញ្ចើម ១៩ថ្នេរ ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។