ក្លឹប Newcastle យល់ព្រមចុះកុងត្រាជាមួយខ្សែបម្រើ Arsenal ក្នុងតម្លៃជាង ២០ លានផោន
ក្លិប Newcastle បានយល់ព្រមលើថ្លៃឈ្នួលជាមួយ Arsenal លើសពី ២០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Joe Willock ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។

ប្រភពដ៏ដែលបានអោយដឹងថា លោក Steve Bruce ថៅកែរបស់ក្រុម Magpies បានបង្ហាញពីបំណង ក្នុងការចុះហត្ថលេខាជាមួយកីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍បន្ទាប់ពីទទួលបានជោគជ័យក្នុងការខ្ចីជើងកាលពីរដូវកាលមុន។

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធមិនបញ្ជាក់ពីមូលហេតុដែល Willock ត្រូវអវត្តមានពីក្រុមរបស់លោកក្នុងការប្រកួតមិត្តភាពរបស់ក្រុមកាំភ្លើងធំ Arsenal ជាមួយក្រុម Tottenham កាលពីថ្ងៃអាទិត្យនោះទេ ។

សូមរំលឹកថា Willock បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៧ លើកជាប់ៗគ្នា ដើម្បីជួយដឹកនាំក្លឹបឱ្យរួចផុត ពីការធ្លាក់ចេញពីការប្រកួត បន្ទាប់ពីបានចូលរួមកាលពីខែមករា ។

កីឡាករជម្រើសជាតិអាយុក្រោម ២១ ឆ្នាំរបស់អង់គ្លេសបានបង្ហាញខ្លួនតែ ៧ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន។