៩ សីហា ២០២១
១. ក្រសួងកសិកម្មកំពុងជំរុញ “បសិដ្ឋកម្មពូជស្រូវក្រអូបមិនប្រកាន់រដូវ” ខណៈការនាំចេញអង្ករក្រអូបមាន ៥៦.៦% នៃការនាំចេញផលិតផលអង្ករសរុបឆ្នាំ ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក ៣២% – រស្មីកម្ពុជា
២. កសិករខ្មែររស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្អូញត្អែរពីការធ្លាក់ថ្លៃយ៉ាងគំហុកនៃដំណាំស្រូវ ក្រោយបិទព្រំដែនជាមួយវៀតណាម ខណៈអ្នកដាំពោតក្រហមធ្វើចំណីសត្វ អាចទប់លំនឹងតម្លៃបាន ព្រោះមានក្រុមហ៊ុនក្នុងស្រុកប្រមូលទិញ – SBM
៣. ឆមាសទី១ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានជាង ៣,៨ពាន់លានដុល្លារ កើនជាង ៣២% ខណៈការនាំចេញពីកម្ពុជាកើន ៣២% ឯការនាំចូលពីអាមេរិកកើន ៤០% – ភ្នំពេញបុស្តិ៍
៤. បារាំង ផ្តើមអនុវត្តបណ្ណសុខភាពកូវីដ១៩ ដែលអនុញ្ញាតឱ្យពលរដ្ឋរីករាយជាមួយសកម្មភាពប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ១៩ និងលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំង – Reuters
៥. សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីដែលមានឈ្មោះថា ZAPAD/INTERACTION-2021 បានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន ស្ថិតនៅក្នុងតំបន់ស្វយ័ត Ningxia Hui ភាគនិរតីនៃប្រទេសចិន – Xinhua
