ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ក្នុងរយៈពេល ១សប្ដាហ៍ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០សីហាឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១និង១២សីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចន្លោះពីថ្ងៃទី១៣ដល់ថ្ងៃទី១៦សីហាកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ឡាវ និងវៀតណាម។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចនឹងមានផ្នែកខ្លះនៃបណ្ដាខេត្តភាគកណ្ដាល និងភាគខាងត្បូងអាចនឹងមានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner