យុវជនមានទំនួលខុសត្រូវ ចូលរួមរែកពន់សម្រាប់ជាតិ និងប្រជាជន!
ដើម្បីបន្តចូលរួមថែរក្សាការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកលើកុមារ និងយុវជន កម្លាំងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌជ្រោយចង្វារ, កំបូល, ព្រែកព្នៅ, ពោធិ៍សែនជ័យ, បឹងកេងកង, ច្បារអំពៅ , ដង្កោរ, ដូនពេញ និងខណ្ឌមានជ័យ បាននិងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្រនៃមូលដ្ឋានរបស់ខ្លួន។
សកម្មភាពនេះ ជាការរួបរួមសាមគ្គីជាធ្លុងមួយក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ដោយបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី ឆន្ទៈ ឧត្តមគតិ ចំពោះជាតិ មាតុភូមិ និងប្រជាជន។ ក្នុងដំណើរឆ្ពោះទៅ យុវជនបាននិងកំពុងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប់ប្រចាំដើម្បីរួមគិត រួមយោបល់ រួមធ្វើ និងរួមទទួលខុសត្រូវ ដោយភាពចាស់ទុំសំដៅកសាងបច្ចុប្បន្នភាពសម្រាប់អនាគតដ៏ត្រចះត្រចង់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








