កម្ពុជារកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង

អ្នកស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានក្លាយជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន ដែលផ្តល់ដោយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃនិងគោលការណ៍ស្មគ្រចិត្ត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លងអបអរសាទរការរកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។
សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍លើបណ្តាញផ្សព្វផ្សាយផ្លូវការថា កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន ៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាន និងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
សម្តេចតេជោ បានបន្តថា៖ «ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច ការងារមុនការកំណត់ ៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិនឹងនាំយកជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ (៣ការពារ និង៣កុំ)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner