១០ សីហា ២០២១
១. ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំមួយនៅក្នុងស្ទឹងត្រែង ដែលចំណាយជាង ១,៧លានដុល្លារ លើផ្ទៃដីជាង ១០ហិកតា គ្រោងនឹងសាងសង់បញ្ចប់នៅចុងខែសីហា – រស្មីកម្ពុជា
២. ពេលបិទខ្ទប់ខេត្តពោធិ៍សាត់ កសិផលមួយចំនួនក្នុងឃុំអូរសោម ស្រុកវាលវែង នៅតែអាចនាំចេញទៅលក់នៅរាជធានី-ខេត្តបានធម្មតា ដោយភាគច្រើនមានដូចជា ពោត សណ្តែកដី និងទុរេន គ្រាន់តែតម្លៃធ្លាក់ចុះបន្តិច – ថ្មីៗ
៣. ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ម៉ឺននាក់ ធ្លាក់ចុះ ៩០.៨ភាគរយ ក្នុងនោះភ្ញៀវជនជាតិចិន ដែលមានច្រើនជាងគេ បានធ្លាក់ចុះ ៨៧.៨ភាគរយ – ភ្នំពេញបុស្តិ៍
៤. អាជ្ញាធរថៃឃាត់ខ្លួនមេដឹកនាំចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល ១១នាក់ និងបានដាក់ពង្រាយប៉ូលិសនៅមុនបាតុកម្ម ដែលគ្រោងទុកនៅថ្ងៃ១០ សីហា ពាក់ព័ន្ធនឹងក្បួនរថយន្តប្រមូលផ្តុំគ្នានៅកណ្តាលក្រុងបាងកក – Al Jazeera
៥. ចិនសម្រេចកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំលីទុយអានីឱ្យត្រលប់មកប៉េកាំងវិញ និងប្រាប់ឱ្យលីទុយអានីកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប៉េកាំងត្រលប់ទៅវិញដូចគ្នា ក្រោយពួកគេបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បង្កើតការិយាល័យតំណាង ដោយដាក់ឈ្មោះកោះតៃវ៉ាន់ផ្ទាល់តែម្តងនៅក្នុងទីក្រុង Vilnius – AFP
