ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់រួចរាល់
ភ្នំពេញ៖ ទោះបីប្រទេសជាតិជួប នូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៍ដោយ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននានា នៅតែដំណើរការដោយរលូនទៅផែនការ ដែលបានគ្រោងទុក ។
ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារសម្អាតអាគារថ្មីនិងចាក់បេតុងនៅក្នុងបរិវេណទីស្នាក់ការគណបក្សខណ្ឌ ។
នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌ ច្បារអំពៅសម្រាប់បំរើសេចក្តីត្រូវការនិងសេវ៉ាផ្សេងៗដល់សមាជិក សមាជិការ របស់គណបក្ស ។
អាគារគណបក្សថ្មីកើតក្នុងសម័យកូវីដ-១៩នេះ មានទំហ៊ំ ២០ម៉ែត្រ គុណនិង១០ម៉ែត្រ ចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២០ ដែលប្រភពថវិការក្នុងការសាងសង់បានមកពីសប្បុរសជនជួយជាសម្ភារៈនិងថវិកា មកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយទើបសាងសង់រួចរាល់ជាស្ថាពរ នៅសល់តែ កិច្ចការ បំពាក់សម្ភារៈ បរិក្ខា ការិយាល័យ តែប៉ុណ្ណោះ ។
នេះជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងមូលដ្ឋានខណ្ឌ ក្នុងការ សាងសង់អគារថ្មី និងជួសជុលអគារចាស់ ភ្ជាប់ជាមួយអគារថ្មីដែលមានស្រាប់និងរៀបចំទីធ្លាបរិវេណចាក់បេតុងដើម្បីកែលំអសោភ័ណភាពក៏ដូចជាលើកកម្ពស់សោភ័ណភាពគណបក្ស ៕សណ្តោស-ប៊ុនធី


