សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ថៃ៖ រដ្ឋាភិបាលអាមេរិកបាននិងកំពុងផ្តល់ថវិកាចំនួន៥លានដុល្លារ ឬស្មើនឹង១៦៧.៧លានបាតសម្រាប់ជាកញ្ចប់ជំនួយដល់ប្រទេសថៃ ហើយថវិកា៥០លានដុល្លារទៀតសម្រាប់ជាកញ្ចប់ជំនួយអន្តរជាតិ និងដៃគូរអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត ដែលនឹងជួយបន្ធូរបន្ថយការជាប់គាំងនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃ ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានថ្លែងនៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យ MedPark ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារម្សិលមិញថា ខ្ញុំមានមោទនភាពដែលបានប្រកាសថា រដ្ឋាភិបាលអាមេរិកកំពុងផ្តល់ជំនួយចំនួន៥៥ លានដុល្លារ ដែលភាគច្រើនកំពុងឆ្ពោះទៅរកកិច្ចប្រឹងប្រែងឆ្លើយតបផ្នែកមនុស្សធម៌ ។ លោកស្រីបន្តថា បញ្ចប់ថវិកានេះ រួមមាន៥លានដុល្លារសម្រាប់ជាជំនួយ Covid-19 ដែលនឹងផ្តល់ការគាំទ្រដល់បុគ្គលិកពេទ្យដែលទទួលកិច្ចការចាក់វ៉ាក់សាំង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលថៃ ក្នុងការការពារ ការធ្វើតេស្ត និងការឆ្លើយតបជាមួយជំងឺ Covid-19 ។
ជំនួយមនុស្សធម៌ចំនួន៥០លានដុល្លារទៀត នឹងបញ្ជូនដោយផ្ទាល់តាមរយៈដៃគូអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ការការពារជីវិត ទីជម្រក ការថែទាំសុខភាពជាចាំបាច់ ទឹកស្អាត ផ្នែកអនាម័យ និងសេវាកម្មអនាម័យដល់ជនងាយរងគ្រោះមកពីមីយ៉ាន់ម៉ា រួមទាំងជនភៀសខ្លួនជាង៧០ម៉ឺននាក់ជាដើម ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner