ស៊ន អេលីត អះអាងថា ថវិកាមូលនិធិគុនខ្មែរអលស្តារ នឹងទិញជាសម្ភារហ្វឹកហាត់ ជូនក្លិបគុនខ្មែរដែលខ្វះខាត

លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាស្ថាបនិក កម្មវិធីគុនខ្មែរអលស្តារ បានថ្លែងថា ថវិកាដែលទទួលបានពីសប្បុរសជន ក្នុងមូលនិធិកគុនខ្មែរអលស្តារ ដើម្បីជួយទ្រទ្រង់កម្មវិធីប្រដាល់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ នឹងយកថវិកាមួយចំនួនទៅទិញជាសម្ភារៈហ្វឹកហាត់ ចែកជូនបណ្តាក្លិបគុនខ្មែរដែលខ្លះខាត ។


លោក ក៏បានអំពាវនាវ ឲ្យសប្បុរសជនដែលជាអ្នកស្នេហាវិស័យគុនខ្មែរ ចង់ចូលរួមលើកស្ទួយគុនខ្មែរ សូមចូលរួមជាថវិកាតិចក្តីច្រើនក្តីជាមួយមូលនិធិគុនខ្មែរអលស្តារ ដើម្បីឲ្យវិស័យកីឡាប្រដាល់គុនខ្មែររីកចំរើន ។


សូមបញ្ជាក់ថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកទី១ ដំណើរកាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១ ដោយភាពជោគជ័យ និងទទួលបានការសាទរពីអ្នកគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំនេះ ។ សម្រាប់ការរៀបចំ លើកទី២នេះ នឹងធ្វើនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ លោក ស៊ន អេលីត ស្ថាបនិក គុនខ្មែរអលស្តារបង្ហាញឆន្ទៈថា ការរៀបចំនឹងកក្រើកជាងមុនទៅទៀតជារៀងរាល់៣ខែម្តង ដោយផ្តល់ឪកាសអោយ ពន្លកគុនខ្មែរវ័យក្មេង ប្រកួតជាលក្ខណៈឃីតបុកស៊ីង ប្រកួតលក្ខណៈគុនខ្មែរ វាយប្រើហ្គង់ និងរុំអំបៅឆៅ ពិសេសគូជើងខ្លាំងប្រកួតជាលក្ខណៈម៉ារ៉ាតុងផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner