អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងរាលដាលដល់ផ្ទះអ្នក នៅក្បែរខាងចំនួន៦គ្រួសារទៀតខូចខាតមួយចំនួន នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បង្កការ ភ្ញាក់ផ្អើលជាខ្លាំងកាលវេលាម៉ោង០៩ និង០០នាទី ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ62Rក្រុមទី៥ភូមិទួលសំពៅ សង្កាត់ ទួល សង្កែ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៊ូន សារី ភេទ ស្រី អាយុ៦៨ឆ្នាំមុខរបរនៅផ្ទះ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មៅខ្មួញខ្មាញ ចេញអណ្ដាតភ្លើងឆាបឆេះរាលដាល យ៉ាងសន្ធោសន្ធៅភ្លាមៗ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារត់ប្រមូលសម្ភារៈប្រើប្រាស់ក្នុងផ្ទះរើចេញមកក្រៅនិង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យទំនាក់ ទំនងទៅកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ បាញ់ពន្លត់ រហូតដល់ម៉ោង ០៩និង៤០នាទី ព្រឹក ថ្ងៃដដែល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ ពន្លត់អគ្គិភ័យខាងលើកម្លាំងជំនាញបានប្រើ ប្រាស់រថយន្ត បាញ់ពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង អស់ទឹកចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប ។
រួមមាន៖ រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង, រថយន្តកងពលតូចង70ចំនួន ០៣គ្រឿង, រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ។

សមត្ថកិច្ចបន្តថា ចំពោះមូលហេតុបណ្ដាល មកពីឆ្លងចរន្តអគ្គិសនី និងខូចខាតសំភារៈ ៖ ឆេះអស់ទាំងស្រុងផ្ទះទំហំ6ម៉ែត្រx7ម៉ែត្រ និងម៉ូតូ 2គ្រឿងទ្រព្យ សម្បត្តិមួយចំនួន និងរាលដាលដល់ផ្ទះអ្នក នៅក្បែរខាងចំនួន៦គ្រួសារ តែមិនមានមនុស្សរងរបួសនោះទេ៕



