ឯកឧត្តមឯកអគ្គរាជទូត ហុក សុភា បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈ ជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម
នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមឯកអគ្គរាជទូត ហុក សុភា អមដោយលោក យ៉ន សំណាង លេខាធិការទី២ បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈចំនួនពីរ គឺ ទី១)អនុស្សរណៈយោគយល់គ្ន ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិចិត្រសិល្បៈរវាងព្រះរាជាណាចក្រ កម្ពុជា ជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម និងទី២)អនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជនរវាងព្រះរាជាណាចក្រ កម្ពុជាជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ ហា សាណាល់ បុលគៀ។ អនុស្សរណៈទាំងពីរ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា តំណាងខាងព្រះរាជាណាចក្រកម្ពុជា និង a Major General (Rtd) Dato Paduka Seri Awang Haji Aminuddin Ihsan bin Pehin Orang Kaya Saiful Mulok Dato Seri Paduka Haji Abidin រដ្ឋមន្រ្តីក្រសួងវប្បធម៌ យុវជន និងកីឡា ន ប្រទេសព្រុយណេដារូស្សាឡាម។ សួង ពិសិដ្ឋ


