វ៉ាក់សាំងកាតព្វកិច្ច ដែលជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក
វ៉ាក់សាំងកាតព្វកិច្ចធានាថាគ្រូពេទ្យ, មន្ត្រីរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលជាក្រុមមនុស្សជួរមុខ និងជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល ត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ពីព្រោះអ្នកទាំងនោះ គឺជាសរសរគ្រឹះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ប្រសិនបើសរសរគ្រឹះទាំងនោះគ្មានអាវុធការពារខ្លួន ហើយរងការវាយប្រហារដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ ប្រទេសទាំងមូលពិតជានឹងជួបគ្រោះអាសន្នដ៏ធំជាក់ជាមិនខាន។
នៅពេលវ៉ាក់សាំងត្រូវបានចាក់ជូនពលរដ្ឋក្នុងចំនួនច្រើនលើសលប់ វានឹងបង្កើតបាននូវភាពស៊ាំក្នុងសង្គមជាតិយើង។ គួបផ្សំនឹងវិធានការសុខាភិបាលចាំបាច់ យើងសង្ឃឹមជឿជាក់ថា កម្ពុជាពិតជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។
ជោគជ័យជាប្រវត្តិសាស្ត្រពិតជាមិនអាចកាត់ផ្តាច់បានឡើយពីទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
វ៉ាក់សាំងកាតព្វកិច្ច ដាក់ចេញដោយសម្តេចតេជោ គឺជានយោបាយដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុត។ វាប្រៀបបានទៅនឹងអាវក្រោះការពារជំងឺកូវីដ១៩ ដែលពាក់ជាប់នឹងខ្លួនមន្ត្រីជួរមុខរបស់រាជរដ្ឋាភិបាល។
គិតត្រឹមពាក់កណ្តាលខែសីហា ២០២១ ពលរដ្ឋខ្មែរដែលជាគោលដៅចំនួនជាង៨០% ហើយទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ផែនការចាក់វ៉ាក់សាំងដល់មនុស្ស ១០លាននាក់អាចសម្រេចបានមុនការគ្រោងទុក ហើយផែនការនេះនឹងត្រូវពង្រីករហូតដល់ទៅ១៣លានាក់។
ទស្សនាវីដេអូស្តីពី “វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក” fb.watch/7juLontqhz/