វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១២ សីហា ២០២១នេះ
អត្ថបទដោយ៖
AMS OneMinute
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងជាង ២០លានដូសរួចហើយ។
កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ និងយុវវ័យក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ កម្ពុជាមិនត្រឹមតែជាប្រទេសឈានមុខគេនៅក្នុងតំបន់លើយុទ្ធនាការចាក់វ៉ាក់សាំងទេ ថែមទាំងបានចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅជួរមុខទៀត។
