អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៦លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៨៥លាន៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៦លាន២៤ម៉ឺន៧៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៤ម៉ឺន៨ពាន់៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៥លាន៨ម៉ឺន៧ពាន់៥០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន២០ម៉ឺន៣ពាន់៦៤៩នាក់ ស្លាប់ចំនួន៦៣ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន៣០លាន៩ម៉ឺន៧ពាន់៨៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន១១ម៉ឺន៧ពាន់៥២នាក់ ស្លាប់៤៣ម៉ឺន២៨៥នាក់ និងជាសះស្បើយ៣១លាន២៩ម៉ឺន៤ពាន់៣១៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៨ម៉ឺន៥ពាន់៦៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់៩៨៨នាក់ និងជាសះស្បើយ១៩លាន១៥ម៉ឺន១ពាន់២១នាក់ ៕ ប្រភព៖ worldometers
