អគ្គមេបញ្ជាការបញ្ជាក់អំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលសម្តេចតេជោ ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិ មាតុភូមិ និងដើម្បីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការងារសង្គម នៅពេលដែលមានគ្រោះមហន្តរាយ គ្រោះធម្មជាតិកើតឡើង ដើម្បីចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ គឺទុកសម្រាប់ការពារជាតិ មាតុភូមិ ចូលរួមកិច្ចការងារមនុស្សធម៌ និងចូលរួមការងារសង្គម បើសិនណាជាមានគ្រោះហមន្តរាយ គ្រោះធម្មជាតិកើតឡើងក៏យកឧទ្ធម្ភាគចក្រនេះ ទៅបម្រើការងារមនុស្សធម៌ដូចគ្នាដែរ។ និយាយរួមកងទ័ព គឺការពារ ចូលរួមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ក្នុងនាមមនុស្សធម៌ និងចូលរួមការងារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋ

ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner