ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ
អត្ថបទដោយ៖
AMS OneMinute
ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង ២០ឆ្នាំចុងក្រោយនេះ។ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា “យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាពសម្រាប់អ្នកជំនាន់ក្រោយ”។
