ប្រទេសថៃឆ្លងថ្មីជាង២.២ម៉ឺននាក់ និងស្លាប់២១៧នាក់ទៀត ២៤ម៉ោង
ក្រសួងសុខាភិបាលប្រទេសថៃបានរាយការណ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ សីហា ២០២១នេះថា មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២១៧នាក់ទៀត និងឆ្លងចំនួន២២០៨៦នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រភពថា ក្នុងចំណោមឆ្លងថ្មីទាំងជាង២.២ម៉ឺននាក់ នៅតែមាន២៧០នាក់ ឆ្លងក្នុងពន្ធនាគារដែរ។ ជាមួយគ្នានេះ ក្នុងពេល២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ២៣៦៧២នាក់ទៀត ជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យហើយដែរ។
ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសាមក ថៃឆ្លងថ្មីជាង៨៥ម៉ឺននាក់ ជាជាង៦៤ម៉ឺននាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ