សេចក្តីថ្លែងការណ៍របស់លោក Donald Trump ប្រធានាធិបតីអាមេរិកទី៤៥ 🇺🇸
អត្ថបទដោយ៖
AMS OneMinute
Joe Biden ធ្វើខុសលើគោលនយោបាយការបរទេស និងបញ្ហាជាច្រើនទៀត។ ការដកទ័ពចេញពីអាហ្វហ្កានីស្ថានធ្វើឱ្យបរាជ័យផែនការការពារប្រជាជន និងទ្រព្យសម្បត្តិអាមេរិក ព្រមទាំងបរាជ័យផែនការដែលធានាថាពួកតាលីបង់មិនអាចកាន់កាប់ស្ថានទូតអាមេរិក ឬបង្កើតមូលដ្ឋានមួយសំរាប់វាយប្រហារអាមេរិកសាជាថ្មី។
ពួកតាលីបង់លែងមានការភ័យខ្លាច ឬការគោរពចំពោះអាមេរិកទៀតហើយ។ វានឹងក្លាយជារឿងអាម៉ាស់មួយនៅពេលដែលពួកតាលីបង់លើកទង់ជាតិរបស់ពួកគេលើស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល។
នេះគឺជាការបរាជ័យទាំងស្រុងតាមរយៈភាពទន់ខ្សោយ អសមត្ថភាព និងភាពមិនស៊ីចង្វាក់គ្នានៃយុទ្ធសាស្ត្ររួម។