ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ១០នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរម្នាក់, មកពីខេត្តត្បូងឃ្មុំ៦នាក់ ,ខេត្តកណ្ដាល២នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់។ ចំណែកអ្នកស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៨៥ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៤៤ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៨៧២នាក់ និងមានអ្នកស្លាប់ ចំនួន១០៩នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕