១៦ សីហា ២០២១
១. ផលិតកម្មបារមី ចុះកិច្ចព្រមព្រៀងជាមួយផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group’s ADA Asia ដើម្បីនាំយកតន្ដ្រី និងសិល្បៈវប្បធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ – ថ្មីៗ
២. ប្រាក់ចំណូល សរុប របស់ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ មាន ជាង ៨៦ពាន់លានរៀល ក្នុង ត្រីមាស ទី២ ឆ្នាំ២០២១ កើនឡើង ១៣.៥៣% ធៀប នឹង ត្រីមាស ទី ២ ឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍
៣. អូស្ត្រាលីប្រកាសគាំទ្រការអភិវឌ្ឍពូជស្រូវក្រអូបថ្មី ដូចជាផ្ការំដួល និងផ្ការមៀត ខណៈវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង សហព័ន្ធស្រូវអង្ករ បានបង្កើតអង្ករក្រអូបប្រភេទថ្មី ដែលអាចដាំដុះបានគ្រប់ពេលវេលា ឱ្យតែមានទឹក – Swift News
៤. មន្ទីរបញ្ចកោណ សម្រេចបញ្ជូនទ័ពចំនួន១ពាន់នាក់ថែមទៀតទៅការពារអាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីសម្រួល និងការពារសុវត្ថិភាពដល់ការចាកចេញរបស់ប្រជាជនអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថានដែលជួយអាមេរិកកន្លងមក – Xinhua
៥. កម្មករនិយោជិតអេស្ប៉ាញ ចំណាយពេលនៅតាមអគារ និងលំនៅដ្ឋានមួយភាគខាងជើងទីក្រុងម៉ាឌ្រីត ដាក់បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដើម្បីបង្កើតអគ្គិសនីដោយខ្លួនឯង ដែលនេះគម្រោងទទួលបានមូលនិធិពីសហភាពអឺរ៉ុប – Financial Times
