កម្ពុជាមាតុភូមិយើង ១៧.សីហា.២០២១


កម្ពុជាមាតុភូមិយើង ១៧.សីហា.២០២១
LD ក្រសួងធនធានទឹក៖ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយបង្ករឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី២៤ ខែសីហា អាកាសធាតុនៅតាមតំបន់ខ្លះនឹងចុះត្រជាក់៕អាន
LD4 ប្រធានកិច្ចការសាធារណ: ឯ.ឧ នេត្រ ភក្រ្តា ថ្លែងថា សវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន ជាថ្ងៃដ៏មាន សារៈសំខាន់បំផុតសម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម៕អាន
TG1 ក្រសួងសុខាភិបាល បានប្រកាសបើកជាផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩» ៕…..អានផ្ទាល់…….
CD1 គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នំា២០២១ មនុស្សចំនួន ២៥៤០នាក់ រួមនឹងយានយន្ត ចំនួន ១,១៦៦គ្រឿង បានឃាត់មកអប់រំ និងពិន័យ , ៨នាក់ផ្សេងទៀតបានបញ្ជូនទៅកាន់តុលាការ ក្នុងករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ពិន័យជាប្រាក់ ចំនួន ១៤លាន២សែនរៀល៕…អានផ្ទាល់ ចប់
TG មនុស្សប្រុស ស្រីជិត៤០០នាក់ នៅខេត្តតាកែវ ប្រមូលផ្ដុំគ្នា មកសិក្សាវគ្គជោគជ័យ ល្មើសនឹងវិធានការរដ្ឋបាលខេត្ត ត្រូវបានឃាតខ្លួន ៕……អានផ្ទាល់……..
LD2 អូស្រ្តាលី ប្រកាសគាំទ្រការអភិវឌ្ឍពូជស្រូវក្រអូបថ្មីរបស់កម្ពុជា ដែលកំពុងពេញនិយមលើទីផ្សារអន្តរជាតិ៕អាន
LD1 មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាននីតិសម្បទានយោបាយឡើងវិញ៕អាន
BH4 រដ្ឋបាលខេត្តព្រៃវែង បើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩” ៕ …ឃ្លីប…
BH6 រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺឆ្លង កូវីដ-១៩ ដូសទី៣ ជូនដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងបីប្រភេទ ៕ …អានផ្ទាល់…
D3 មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាកសាំងដូសទី៣(ដូសជំរុញ)ដល់មន្ត្រីជួរមុខ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
L3 ខេត្តកំពង់ធំ៖ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង យកអំណោយឧបត្ថម្ភ ជូនសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត ១០គ្រួសារ ៕ …ឃ្លីប…
BH5 មន្ត្រីរាជការជាង១ម៉ឺន៥ពាន់នាក់ ក្នុងខេត្តកំពង់ធំ និងទទួលវ៉ាក់សាំងដូសទី៣ ប្រភេទAstra Zeneca ៕ …ឃ្លីប…
D6 ខេត្តឧត្តរមានជ័យ៖អង្គភាពចំនួនបី ក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន៕…អានផ្ទាល់ (ដោយ៖នាត់ ចាន់ណា)
BH3 ខេត្តសៀមរាប៖ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណៈបក្សខេត្ត នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីសក្ត័នានា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ៕ …អានផ្ទាល់…

ព័ត៌មានអន្តរជាតិពេលព្រឹក
១- លោក ចូ បៃដិន ការពារការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងបន្ទោសលើរដ្ឋាភិបាលនេះដែលបណ្តោយអោយតាលីបង់ឡើងកាន់អំណាច ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២- ប្រមុខការទូតចិនបន្ទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដកកងទ័ពខ្លួនចេញពីអាហ្វហ្គានីស្ថានលឿនពេក ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៣- លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង៖ អាហ្វហ្គានីស្ថានមិនគួរក្លាយជាជម្រកនៃភេរវកម្មម្តងទៀតឡើយ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៤- ក្រុមតាលីបង់៖ ច្បាប់អ៊ីស្លាមនឹងមិនត្រឹមតែមកដល់អាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែនឹងទៅដល់ទូទាំងពិភពលោក ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner