តំណាងនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញចូលរួមនៅក្នុងពិធីប្រកាសតែងតាំងតួនាទី និងភារៈកិច្ចដលនាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងឯកឧត្តម ឧត្តមសេនីយ៍ឯក យុង សារិទ្អ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង តួនាទី ភារកិច្ច និងប្រគល់ប័ណ្ណសរសេីរ ជូនដល់នាយទាហាន នាយទាហាន រង ពលទាហាន កងអន្តរាគមន៍ទី៤ ចល័ត ៤៩៩ ចំណុះបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានមានប្រសាសន៍ណែនាំដល់នាយ-ពលទាហាន ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ មេបញ្ជាការរង តាម ឋានានុក្រម និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គោរពអនុវត្តតាមប្រសាសន៍សម្តេចតេជោ គឺ ៣ការពារ ៣កុំ ដេីម្បីធានាសុខភាព និងសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner