ក្រុមអ្នកអភិរក្ស រកឃើញសម្បុកសត្វត្រយងយក្សចំនួន ១០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់

រាជធានីភ្នំពេញ៖ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថានសហការជាមួយក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០ សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
បើតាមចេញផ្សាយរបស់អង្គការ BirdLife បានឱ្យដឹងថាសម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់បានខិតខំដប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner