នគរបាលប៉ុស្ដិ៍ច្បារអពៅ២ ឃាត់ខ្លួនស្ត្រីជាជនត្រូវចោទម្នាក់ តាមដីការតុលាការ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ នៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានធ្វេីការឃាត់ខ្លួនជនត្រូវចោទចំនួន ០១នាក់ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានបញ្ចាក់ថា ការឃាត់ខ្លួនស្ត្រីជាជនត្រូវចោទខាងលេីនេះគឺតាមដីការចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនត្រូវចោទរូបនេះមានឈ្មោះ លាស់ រិន ហៅ តាំ ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ២៤៣ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនត្រូវចោទខាងលេីនេះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

