អប្សរាព្រឹកនេះ ១៨ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
C11 ក្រសួងធនធានទឹក ជូនដំណឹងស្តីពីសន្ទស្សន៍ នៃការកើនឡើងកំដៅកំរស្មីព្រះអាទិត្យUV ៕…អានផ្ទាល់
SB1 រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ៕ …ឃ្លីប…
N12- សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ៕…អានផ្ទាល់
N10- រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕…អានផ្ទាល់
N08- លោកជំទាវ ឱ វណ្ឌឌីន ណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕ ឃ្លីប (វេបសាយ)
C1 ដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ)ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តសៀមរាប ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)
C7 ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ នៅស្រុកថ្មពួក ស្រុកព្រំដែន កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ខណៈពេលពលករខ្មែរត់ចេញ ពីប្រទេសថៃ កំពុងរាលដាលឆ្លងមេរោគ Delta បានឆ្លងចូលមកស្រុកកំណើត វិញ។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…
BH6 មន្ត្រីរាជការនៅក្នុងខេត្តកំពង់ធំជាង១៥០០០នាក់ និងទទួលបានការចាក់វ៉ាក់សាំងប្រឆាំង មេរោគ កូវិដ១៩ ប្រភេទ Astra Zeneca នៅថ្ងៃទី១៩ ខាងមុខនេះ ៕ …ឃ្លីប…
BH5 តំណាងលោកជំទាវ ម៉ែន សំអន នាំអំណោយប្រគល់ជូនគ្រូពេទ្យចំនួន៩នាក់នៃស្រុកប្រតិបត្តិស្វាយរៀងដែលឆ្លងកូវីដ-១៩ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ៕ …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
L2 តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន និងបក្ខពួក លើសំណុំរឿងបំភ្លៃការពិតរឿងព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី១៨ សីហានេះ៕…ឃ្លីប…
L1 ឯ,ឧ ខៀវ កាញារីទ្ធ ថា ការបង្កើតគណៈកម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន គឺជាការលើកតំលៃសីលធម៌ និងតំលៃតួនាទីសង្គម របស់អ្នកសារព័ត៌មាន៕ …ឃ្លីប…
L3 អ្នកនាំពាក្យក្រសួងអប់រំ ថា បើគ្មានអ្វីប្រែប្រួលទេនោះ ការប្រឡងឌីប្លូម និង បាក់ ឌុប ត្រូវបន្តអនុវត្តន៍៕…ឃ្លីប…
SB2 ការដ្ឋានធ្វើស្ពាន ៧កន្លែង និងបុកស៊ីផាយ នៅប្រឡាយទួលពង្រ១ គ្រោងរួចរាល់ នៅបំណាច់ខែសីហានេះហើយ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ចរិយា)
BH1 ឯកឧត្តមសន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក ៕ …អានផ្ទាល់…
C2 រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ លួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ត្រូវបានផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីឃាត់បាន ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកំពត
C10 អភិបាលខេត្តកំពតជួបប្រជុំ ពិភាក្សាការងារជាមួយតំណាងអង្គការ ដៃគូរអភិវឌ្ឍន៍នៃគម្រោង(CO-SAVED តាមរយៈសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)
ខេត្តបាត់ដំបង
C9 ឯកឧត្តម ងួន រតនៈ ចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូDBSTមួយខ្សែ ប្រវែងជិត ១២គម.ដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គ្រោងបញ្ចប់ការសាងសង់ឆាប់ៗនេះ៕ …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
ខេត្តស្ទឹងត្រែង
C5 អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈរកឃើញនឹងកំពុងវាយលុកពីមេរោគបំប្លែងខ្លួនថ្មី ជាលើកដំបូងនៅក្នុងខេត្តស្ទឹងត្រែង៕…លោក ដេង ម៉ាវិន …ឃ្លីប
ខេត្តបន្ទាយមានជ័យ
C6 អភិបាល អភិបារងស្រុកទំាងបី នៃខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង៕ …លោកឃិន គន្ធា…ឃ្លីប…
ខេត្តកំពង់ធំ
BH3 លោក សាយ កឹមឡម ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកស្ទោងថ្មីជំនួសលោក ណែត សារី ៕ …ឃ្លីប…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តព្រះវិហារ
C4 វត្តចំនួន១១ នៅទូទាំងស្រុកជ័យសែន ត្រូវបានឯកឧត្តម កង សៅគុណ ដឹកនាំក្រុមការងារដង្ហែរយក ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៕…លោក ឈឿន ចាន់ …ឃ្លីប…
ខេត្តសៀមរាប
BH4 ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណៈបក្សខេត្ត នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ជូនមណ្ឌលចត្តាឡីសក្ត័នានា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ៕ …ឃ្លីប…
ខេត្តកំពង់ស្ពឺ
C3 អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខគ្រួសារកម្មករ កម្មការិនី ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាន)
ខេត្តឧត្តរមានជ័យ
C8 អាជ្ញាធរខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានី បន្ទាប់ពីចប់បេសកកម្ម៕៕…អានផ្ទាល់ (ដោយ៖នាតចាន់ ណា)
D6 អង្គភាពចំនួនបី ក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នាត់ ចាន់ណា) សល់
BT2 អំណោយកាកបាទក្រហមកម្ពុជា ត្រូវបាននាំចែកជូន ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ៤៧គ្រួសារទៀត នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក គ្រី សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និកា)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
Z1 អគ្គីភ័យឆាបឆេះស្នាក់ការជនជាតិចិន មួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ យ៉ាងសន្ធោសន្ធៅ ៕…អានផ្ទាល់
———អន្តរជាតិ
G1 រដ្ឋធានីកាប៊ុលត្រលប់រកភាពប្រក្រតី ក្រោយក្រុមតាលីបង់ប្រកាស លើកលែងទោសដល់គ្រប់គ្នា និងជំរុញឲ្យប្រជាជនចូលធ្វើការ និងរស់នៅដូចធម្មតា៕…អានផ្ទាល់
G2 លោក បៃដិន ប្រកាសត្រៀមថវិកា៥០០លានដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួន មកពីអាហ្វហ្គានីស្ថាន៕…អានផ្ទាល់
G3 ចក្រភពអង់គ្លេសនឹងចាប់ផ្តើមគម្រោងការតាំងទីលំនៅថ្មីសម្រាប់ជនជាតិអាហ្វហ្គានីស្ថាន៕…អានផ្ទាល់
G4 នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin លាលែងពីតំណែង៕…អានផ្ទាល់
———–កិច្ចសំភាសន៍…
ទំ2 នាយកដ្ឋានផ្សព្វផ្សាយច្បាប់ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំនូវកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ នៅពេលនេះ លោកជំទាវ កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា នឹងលើកយកអំពីដំណោះស្រាយផ្សព្វផ្សាយជូន លោក លោកស្រី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានជួប នឹងអំពើហិង្សា ក្នុងគ្រួសារ ផ្លូវភេទ រឺហិង្សាផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ច ។ …កញ្ញា ឃុន ស្រីណុច មានកិច្ចសំភាសន៍ផ្ទាល់ ជាមួយលោកជំទាវ៕…ឃ្លីប…
ដូចបានសណ្តាប់ និងជ្រាបហើយគ្រប់រឿងអ្វីទាំងអស់សុទ្ធសឹងមានដំណោះស្រាយ បើទោះជាផ្នែកច្បាប់ក្តី។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានពើបជំពុប នឹងបញ្ហាទាំងនេះ អាចទាក់ទងអ្នកច្បាប់ដើម្បីសុំប្រឹក្សាយោប់ផ្នែកច្បាប់។ ព្រឹកស្អែកលោក លោកស្រី ប្រិយមិត្ត នឹងទទួលជ្រាបថា តើបុគ្គលណាខ្លះអាចដាក់ពាក្យបណ្តឹងសុំដីកាការពារនេះ? ថាតើបុគ្គលដែលប្រព្រឹត្តិ មានទោសទណ្ឌអ្វីខ្លះ។ កម្មវិធីអប្សរាព្រឹកនេះ នឹងលើកយកមកបង្ហាញឲ្យបានជ្រាប៕
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
៕…ឃ្លីប…