មនុស្ស​រាប់​ម៉ឺន​នាក់​នៅតែ​កកកុញ​ ​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ​របស់​អា​ហ្វហ្គា​នី​ស្ថាន​

ចំណត​អា​យានដ្ឋាន​អន្តរជាតិ​របស់​រដ្ឋធានី​កា​ប៊ូ​ល​ ​នៃ​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​សីហា​ ​នៅតែ​បន្ត​មាន​មនុស្សកកកុញ​រាប់​ម៉ឺន​នាក់​ ​ទាំង​ជនបរទេស​និង​ជនជាតិ​អា​ហ្វហ្គា​នី​ស្ថាន​ដែល​បន្ត​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ​ ​ក្រោយពេល​សង្ឃ័យថា​ ​ពួក​តា​លីប​ង់​បិទ​ខ្ទប់​ចំណត​អាកាសយាន​នេះ​ ​បន្ទាប់ពី​ពួកគេ​បាន​គ្រប់គ្រង​អា​ហ្វហ្គា​នី​ស្ថាន​ហើយ​នោះ​។​

​អគ្គលេខាធិការ​អង្គការ​សម្ពន្ធ​យោធា​ណា​តូ ​លោក​ J​e​ns S​to​l​t​e​n​berg​ ​បាន​និយាយ​ថា ស្ថាប័នយោធាអន្តរជាតិមួយនេះបាន​បញ្ជូន​យន្តហោះ​បន្ថែម​ទៅ​ធ្វើ​ប្រតិបត្តិការ​ជម្លៀស​ខ្លួន​ ​ក្រោយពេល​សមាជិក​ខ្លួន​បាន​ជួប​ប្រ​ជុំគ្នា​ ​កាល​ពីម្សិលមិញ​ ​ដោយ​គេ​ដឹង​ថា​ ​យន្តហោះ​ពាណិជ្ជកម្ម​បានជា​ប់​គាំង​ហើយ​នោះ​។​

​បន្ថែម​ពី​នេះ​ ​អាមេរិក​ក៏បាន​បញ្ជូន​កម្លាំង​យោធា​ទៅ​ការពារ​ដែរ​ ​ដោយចំនួន​ទាហាន​អាមេរិក​កើន​ដល់​ប្រមាណ​៤​ពាន់​នាក់​ហើយ​។​ ​បើ​តាម​មន្ត្រី​អាមេរិក​ថា​ ​អាមេរិក​ដាក់​ផែនការ​បង្កើន​ចំនួន​យន្តហោះ​ទៅ​ទទួល​ជនភៀសខ្លួន​ ​ប្រមាណ​ពី​៥​ពាន់​ទៅ​៩​ពាន់​នាក់​ ​ក្នុង​១​ថ្ងៃ​ៗ​។​ ​យន្តហោះ​អាមេរិកបាន​ដឹក​ជនភៀសខ្លួន​ច្រើនជាង​ ​៣​ម៉ឺន​នាក់​ហើយ​ ​តាមយន្តហោះ​ ​ពី​រដ្ឋធានីកា​ប៊ូ​ល​ ​ទៅ​កាន់មូលដ្ឋានទ័ព​របស់​ខ្លួន​ ​ក្នុង​ប្រទេស​គុយ​វ៉ែត​ ​និង​កា​តា​។​ ​អាមេរិក​ក៏​អះអាង​ដែរ​ថា​ ​ពួក​តា​លីប​ង់​បាន​សន្យា​ថា​ ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ប​ស់​ជនស៊ីវិល​ ​ដែល​ចង់​ចាកចេញ​តាម​ចំណត​នៅ​កា​ប៊ូ​ល​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner